ZenBook Pro Duo UX581GV ជាលេបថបជំនាន់ថ្មី ដែលត្រូវបានរចនាឡើង
ផ្តោតលើការច្នៃប្រឌិតនិងផលិតភាព ទៅកម្រិតមួយទៀត សម្រាប់អ្នកប្រើប្រាស់
ដោយលេបថបនេះ មានទំហំ 15.6 អ៊ីញបំពាក់ដោយ IR Camera, ប្រព័ន្ធសម្លេង Harman
Kardon, មានអេក្រង់ប្រភេទ4K UHD OLED និងអេក្រង់ភ្លោះ (ScreenPad) ប្រភេទ4K
ដែលជួយបង្កើនលទ្ធភាពនៃការងារ និងការច្នៃអោយកាន់តែមានប្រសិទ្ធភាព។ Zenbook
Pro Duo UX581GV ត្រូវបានបង្កើតឡើងជាពិសេស សម្រាប់ Content creator និង
Designer។

ខាងក្រោមនេះជាលក្ខណៈពិសេស Zenbook Pro Duo UX581GV៖
• រចនាបថ
Zenbook Pro Duo UX581GV មានរចនាបថប្លែកថ្មី ដោយលេបថបនេះ មានពណ៌ខៀវស្រស់ស្អាត (Celestial Blue) និងមានឡូហ្គូ ASUS នៅកៀននៃផ្ទៃលេបថប ដែលមើលទៅមានភាពទាក់ទាញ និង ឆ្លុះបញ្ចាំងពីការច្នៃប្រឌិតទាន់សម័យ។

ដោយសារតែការកែច្នៃបែបនេះ ទើបបានជា Zenbook Pro Duo UX581GV ត្រូវបានគេបង្ហាញថា វាមានលក្ខណៈប្លែក ពីលេបថបដទៃ។ សម្រាប់ Zenbook Pro Duo UX581GV មានកម្រាស់ 2.4cm និងទម្ងន់ 2.5kg ហើយចំណុចទាក់ទាញនៃលេបថបនេះ គឺវាមានអេក្រង់ 2 ដែលអេក្រង់ខាងលើ ជាអេក្រង់ទំហំ 15.6 អ៊ីញ មានកម្រិត 4K NanoEdge OLED ដែលមានកម្រិតច្បាស់ល្អ ចំណែកឯអេក្រង់ទី 2 (Secondary ScreenPad) ដែលយើងអាចហៅថាអេក្រង់ភ្លោះនោះ (មានទីតាំងនៅពាក់កណ្តាលនៃក្តារចុចខាងក្រោមអេក្រង់ទី 1) គឺមានកម្រិត 4K ជាប្រភេទអេក្រង់ Touchscreen ដែលមិនធ្លាប់មានពីមុនមក។ ចំណែកនៅខាងក្រោម ScreenPad គឺមានក្តាចុច (Keyboard) និងបន្ទះប៉ះ (TrackPad)។ ក្តាចុចនេះ ជាប្រភេទ Backlit Keyboard ដែលមានទំហំល្មម ត្រូវាបានគេកែរច្នៃឡើង តម្រូវតាមការដាក់ដៃ របស់អ្នកប្រើប្រាស់លើក្តារចុច ដែលនាំអោយមានភាពងាយស្រួល ក្នុងការវាយអត្ថបទ និងការធ្វើការងារផ្សេងៗ។ រីឯTrackpad វិញ គឺមានទីតាំងនៅខាងស្តាំជាប់និង Keyboard ដែលការកែច្នៃនេះ ដើម្បីធ្វើអោយអ្នកប្រើប្រាស់ នៅពេលដែលចុចលើ Trackpad មានអារម្មណ៍ដូចជាការប្រើប្រាស់ Mouse នៅដៃស្តាំ។ នៅលើបន្ទះ Trackpad នេះ គឺមានមុខងារជាបន្ទះចុចលេខ (NumberPad) ដោយគ្រាន់តែចុចនៅកៀន TouchPad នោះ ជាភ្លើង LED ដែលនឹងភ្លឺឡើងមក អាចអោយអ្នកចុចលេខបាន នៅលើនេះ តែម្តង។

Zenbook Pro Duo UX581GV ក៏ភ្ជាប់ជាមួយនឹងប៊ិច Stylus សម្រាប់ប្រើប្រាស់ ក្នុងការសរសេរគូសវៀស និងឌីហ្សាញផ្សេងៗ នៅលើអេក្រង់ ScreenPad តែម្តង។ Zenbook Pro Duo ក៍មានរន្ធដោត USB Type C, USB Type A, HDMI និងរន្ធ microSD ហើយបន្ថែមពីនេះ លេបថបនេះ ក៍មានបំពាក់ជាមួយប្រព័ន្ធ WIFI 6 ដែលអាចទាញយក Internet យ៉ាងលឿន ផងដែរ។
• អេក្រង់ភ្លោះ
ScreenPad របស់ Zenbook Pro Duo UX581GV បានផ្តល់នូវភាពច្នៃប្រឌិត ជាច្រើន សម្រាប់ Content creator និង Designer ដើម្បីអោយមានភាពងាយស្រូល បង្កើនលិទ្ធភាពក្នុងការងារ និងធ្វើការងារបានកាន់តែច្រើន ក្នុងពេលតែមួយ។

ScreenPad ដែលមានទំហំ 14 អ៊ីញត្រូវបានបង្កើតឡើង ជាអេក្រង់ដែលអាចប្រើប្រាស់លើ ការគូសវាសប៊ិច Stylus នៅលើ Screenpad និងប្រើប្រាស់បានជាមួយ Software មួយចំនួន ដែលមានដូចជា App Switcher, ViewMax និង App Navigator ដែលអាចអោយអ្នកប្រើប្រាស់ប្រើ បានអេក្រង់ទាំង 2 (Main Display និង ScreenPad) ក្នុងពេលតែមួយ ដែលធ្វើអោយអ្នកប្រើប្រាស់ កាន់តែមានងាយស្រួល។ លើសពីនេះទៅទៀត អ្នកប្រើប្រាស់ ក៍អាចទាញកម្មវិធីដាច់ពីគ្នា ទៅលើ ScreenPad ដើម្បីកាត់បន្ថយភាពរញ៉េរញ៉ៃនៅលើ Main Screen ដោយធ្វើអោយការងារកាន់តែមានប្រសិទ្ធភាព។ អ្នកប្រើប្រាស់ អាចដាក់ប្រព័ន្ធទំនាក់ទំនងសង្គម របស់ពួកគេបាន នៅលើ ScreenPad ដើម្បីអោយពួកគេមានការទទួលបានព័ត៌មានលឿន ការឆ្លើយតបការបានភា្លមៗ នៅពេលកំពុងធ្វើការ ដោយមិនចាំបាច់បិទប្តូរ ឬបិទកម្មវិធីផ្សេងឡើយ។ ដើម្បីងាយស្រួលជាងនេះ អ្នកប្រើប្រាស់ក៍អាចរក្សាការមើល ឯកសារគេហទំព័រ រូបថត ឬវីដេអូ នៅលើ ScreenPad Plus ទោះជាពេលកំពុងធ្វើការលើឯកសារនៅ Main Screen ក៏ដោយ។ ScreenPad នេះ មានកម្រិតអេក្រង់ 4K OLED Touchscreen ដែលអាចប៉ះបានដែលមិនទាន់មានលេបថបណាមាន នោះទេ ។

• បន្ទះអេក្រង់
អេក្រង់ 4K UHD NanoEdge OLED HDR នៅលើ Zenbook Pro Duo មានទំហំ 15.6 អ៊ីញ ដែលមាន Resolution ដល់ទៅ 4K UHD (3840 x 2160), កម្រិតពណ៌ 100% DCI P3 អេក្រង់សឹងតែពេញគែមលើក្រោម ដោយបរិវេណអេក្រង់ដល់ទៅ 89% នៃផ្ទៃលេបថប ។

• សមត្ថភាពដំណើរការ
Zenbook Pro Duo UX581GV បានបំពាក់ដោយប្រព័ន្ធដំណើរការ CPU Intel Core i7-9750H ជំនាន់ទី9 (2.6GHz Hexa-core with Turbo Boost up to 4.5GHz) មានទំហំរ៉េម 32GB DDR4 និង SSD 1TB PCIe ជាមួយនិងក្រាហ្វិក NVIDIA® GeForce RTX™ 2060 6GB GDDR6 VRAM ។ ម៉ាស៊ីនលេបថបមួយនេះ បង្កើតឡើងសម្រាប់អ្នកធ្វើការជាមួយកម្មវិធីច្រើន នៅក្នុងពេលតែមួយបែប Multitasking និងជាពិសេស ជាមួយអ្នកដែលមានការងារជា Content Creator ឬ Designer ដែលត្រូវការកម្លាំងម៉ាស៊ីន សម្រាប់បើកប្រើកម្មវិធីធំៗ ដូចជា Adobe Photoshop, Illustrator, Adobe Lightroom, Adobe Premier Pro, Autodesk, AutoCAD ឬកម្មវិធីជាច្រើនទៀត ដែលអ្នកត្រូវការ។ក្រៅពីនេះ សម្រាប់ Streamers/Gamers លេបថបនេះ អាចរត់បានយ៉ាងរលូន ជាមួយនឹងក្រាហ្វិក Nvidia RTX2060 បូករួមជាមួយនឹងបច្ចេកវិទ្យា Ray Tracing របស់ Nvidia ដែលវាបានធ្វើអោយការចលនារូបភាពហ្គេមនីមួយៗ មានភាពរលូនល្អ កាន់តែរស់រវើក និងដូចមានជីវិតពិតៗ។
• ថាមពលថ្ម
Zenbook Pro Duo UX581GV មានថាមពលថ្មខ្ពស់ ដល់ទៅ 70wh ដែលវាអាចធ្វើការបានយ៉ាងល្អជាមួយប្រព័ន្ធ CPU Intel Core Processor ជំនាន់ទី 10 និងក្រាហ្វិច MX250 បានផ្តល់នូវថាមពលថ្មល្អ ដែលធ្វើអោយ Zenbook Pro Duo អាចដំណើរការបានដល់ 22 ម៉ោង សម្រាប់ការចាក់ Video និង 16 ម៉ោង សម្រាប់ការបើកប្រើប្រាស់ ScreenPad។
• តម្លៃរបស់ Zenbook Pro Duo
UX581GV-H2035T (Intel Core i7-9750H / DDR4 32GB {ON BD} /1TB PCIE G3X4 SSD / RTX 2060-6GB / 15.6" OLED UHD / Win 10 / Stylus, Palmrest, Stand តម្លៃ 2549$ ដែលបូករួមសម្ភារៈ មាននៅក្នុងប្រអប់មួយចំនួន ដូចជា៖

ខាងក្រោមនេះជា Spec របស់ Zenbook Pro Duo UX581GV៖

សរុបមក ទាំងនេះជាលក្ខណៈសម្បត្តិ នៃលេបថបជំនាន់ថ្មី របស់ក្រុមហ៊ុន Asus ហើយដោយសារតែរចនាបថ សមត្ថភាពពិសេស និងមានអេក្រង់ភ្លោះបែបនេះ ទើបធ្វើអោយ Zenbook Pro Duo UX581GV ត្រូវបានគេដាក់ឈ្មោះថា “The Laptop of tomorrow” ។

Episode Lainnya