គម្រប់ខួប 15 ឆ្នាំនៃកម្មវិធីផែនទី Google Maps ក៏ទទួលបានស្លាកសញ្ញាថ្មី និងមុខងារថ្មី

Released on Friday · 0 Views · Posted by Merlkun_Official · Series
Turn Off Light

Download គម្រប់ខួប 15 ឆ្នាំនៃកម្មវិធីផែនទី Google Maps ក៏ទទួលបានស្លាកសញ្ញាថ្មី និងមុខងារថ្មី Subtitle Indonesia, Download គម្រប់ខួប 15 ឆ្នាំនៃកម្មវិធីផែនទី Google Maps ក៏ទទួលបានស្លាកសញ្ញាថ្មី និងមុខងារថ្មី Sub Indo, Streaming គម្រប់ខួប 15 ឆ្នាំនៃកម្មវិធីផែនទី Google Maps ក៏ទទួលបានស្លាកសញ្ញាថ្មី និងមុខងារថ្មី Subtitle Indonesia, jangan lupa untuk klik like dan bagikan. Series Technology selalu update di ♪♫Penh70KrobYang.Net | World Of Entertainmet♪♫. Jangan lupa menonton Series terbaru lainnya.

24 September 2021 - Gdrive ke ban lagi, kemungkinan untuk server google share tidak akan bisa (eror). bagi yg ingin streaming silahkan pake server lokal dan bagi yang ingin downlod silahkan pake server Ninjastream, Mega, Safefileku (Jika tersedia) :)

បើយើងគិតចាប់ពីឆ្នាំ 2005 ដែលជាពេលកម្មវិធីផែនទី Google Maps បានបើកដំណើរការលើកដំបូង រហូតមកដល់ឆ្នាំ 2020 នេះ គឺវាបានឈានចូលអាយុ 15 ឆ្នាំហើយ ដោយបានធ្វើឲ្យជីវិតយើងកាន់តែងាយស្រួល ថែមមួយកម្រិតទៀត តាមរយៈការប្រាប់ផ្លូវ និងទីតាំងនានាផងដែរ។ ដើម្បីជាការប្រារព្ធពិធីគម្រប់ខួបលើកទី 15 នេះ ក្រុមការងាររបស់ Google ក៏បានធ្វើការផ្លាស់ប្ដូរជូននូវស្លាកសញ្ហា ឬ រូបតំណាងថ្មីទៅឲ្យកម្មវិធី Maps របស់ខ្លួន និងបានអាប់ដេតផ្ទៃកម្មវិធីមួយចំនួន ថែមទៀតផង។


ប្រិយមិត្តអ្នកអានភាគច្រើន ប្រាកដជាតែងតែប្រើប្រាស់វាជានិច្ចជាកាល និងបានដឹងរួចមកហើយថា Google Maps មានផ្ទុកទិន្នន័យពីផ្លូវទាំងអស់ នៅជុំវិញពិភពលោកតែម្ដង ជាពិសេសកាន់តែលម្អិត គឺស្ថិតនៅក្នុងប្រទេស ជឿនលឿនជាដើម ព្រោះវាជួយអាចក្នុងការបង្ហាញផ្លូវ ឬ ផែនទីនៃទីតាំងណាមួយ ដែលយើងចង់ទៅបាន នៅពេលដែលយើងដូចជាស្រពិចស្រពិល ឬ មិនទាន់ស្គាល់ច្បាស់នៅឡើយ។ លើសពីនេះទៅទៀត យើងក៏ធ្លាប់ឮពីព័ត៍មានចុះផ្សាយថា Google Maps អាចជួយរកមនុស្សដែលបានបាត់ខ្លួន ឬ វត្ថុអ្វីមួយដែលរកមិនឃើញជាយូរឆ្នាំ តាមរយៈឧបករណ៍ផ្កាយរណប ពីមុនមកដូចគ្នា។

ចំណែកឯកំណែអាប់ដេតចុងក្រោយនេះ នឹងផ្ដល់ជូនលោកអ្នកនូវរូបរាងថ្មី ឬក៏អាចនិយាយបានម្យ៉ាងទៀតថា Logo ថ្មីប្លែកពីជំនាន់មុនច្រើន ជាមួយនឹងរូបតំណាងឲ្យសញ្ញាម្ជុល (Pin) ចាក់លាយពណ៌ដោយ ពណ៌ក្រហម, ពណ៌ខៀវ, ពណ៌លឿង និងពណ៌បៃតង ព្រមទាំងមានលាយពណ៌ស នៅផ្ទៃខាងក្រោយរបស់វា។ បើនៅខាងក្នុងកម្មវិធីផែនទីតែម្ដងនោះ ក៏មានការផ្លាស់ប្ដូរថ្មីដូចគ្នាដែរ ដោយឆាប់ៗខាងមុខនេះ វានឹងមានចំណុចផ្ទាំងចំនួន 5 នៅខាងក្រោម រួមមានដូចជាផ្ទាំងដើម Explore, ផ្ទាំង Commute, ផ្ទាំង Saved, ផ្ទាំង Contribute និងផ្ទាំង Updates ចុងក្រោយគេ។

ទាំងអស់នេះជាចំណុចផ្លាស់ប្ដូរត្រួសៗប៉ុណ្ណោះ ដោយត្រូវបានគេរំពឹងទុកថា Google នឹងបន្ថែមមុខងារថ្មិៗមួយចំនួនទៀតទៅឲ្យ Maps បន្ដបន្ទាប់ទៀតនៅពេលខាងមុខនេះ។ អញ្ចឹង ប្រិយមិត្តអ្នកអានទាំងអស់គ្នា អាចចូលទៅកាន់កន្លែង Update នៅលើ App Store ឬ Play Store លើឧបករណ៍ឆ្លាតវៃរបស់លោកអ្នក ដើម្បីទទួលយកកំណែអាប់ដេតថ្មី នៃកម្មវិធីផែនទី Google Maps នេះបានហើយ។

Episode Lainnya

ads

Other Series

Komentar

Like Fanspage

Filter Search

Anime Popular

Popular Post Bulanan

Popular Post Tahunan

Popular Post All time

A-Z List cari anime berdasarkan abjad A-Z
Copyright © ♪♫Penh70KrobYang.Net | World Of Entertainmet♪♫. All Rights Reserved

♪♫Penh70KrobYang.Net | World Of Entertainmet♪♫ adalah tempat download Anime Subtitle Indonesia

Premium By Raushan Design With Shroff Templates