ដូចដែលយើងធ្លាប់បានឃើញហើយ នៅក្នុងឆ្នាំមុន គេបានធ្វើតេស្តបត់ទៅលើ Galaxy
Fold ដែលក្នុងនោះទូរសព្ទឆ្លាតវៃអេក្រង់បត់នេះ អាចធ្វើការបត់បានខ្ទង់
120,000 ដង ទើបគន្លាក់បត់ ក៏ដូចជាអេក្រង់របស់វាខូច
ដែលធ្វើឲ្យគេបញ្ឈប់ការធ្វើតេស្តតែម្ដង។ ដោយឡែក ក្នុងពេលនេះវិញ គឺដល់ពេលរបស់
Motorola Razr វិញម្ដង ដែលជាជាទូរសព្ទឆ្លាតអេក្រង់បត់មួយ
ដែលមានបច្ចេកវិទ្យាបត់ខុសគ្នា ជាមួយ Galaxy Fold
ហើយវាក៏មិនទាន់មានដាក់លក់នៅលើទីផ្សារ ជាផ្លូវការនោះឡើយ បើគិតមកទល់ពេលនេះ
តែទោះជាយ៉ាងណា ក្នុងការធ្វើតេស្តបត់ វាហាក់ដូចជាធ្វើមិនបានល្អ ដល់ Galaxy
Fold នោះទេ។

ប្រាកដណាស់ អ្នកដែលធ្វើការបត់ ទៅលើស្មាតហ្វូនខាងលើ គឹជាមនុស្សដដែល និយាយឲ្យចំទៅ គឺជាក្រុមការងាររបស់ CNET ដែលពួកគេបានធ្វើតេស្ត ដោយប្រើម៉ាស៊ីនដដែល ដូចដែលធ្វើនៅលើ Galaxy Fold អញ្ចឹង។ យ៉ាងណាក៏ដោយ បន្ទាប់ពីបានធ្វើតេស្តជិតដល់ 20,000 ដង គេបានធ្វើការដោះ Motorola Razr ចេញពីម៉ាស៊ីន ដើម្បីមើលសាកល្បង ប៉ុន្តែវាហាក់ដូចជាមិនទាន់មានបញ្ហាអ្វីធំនោះទេ បន្ទាប់មកគេក៏បានដាក់ Motorola Razr ទៅក្នុងម៉ាស៊ីនធ្វើតេស្តបន្តទៀត រហូតទាល់តែដល់ខ្ទង់ 27,000 ដង វាក៏មានបញ្ហាកើតឡើង ដោយគន្លាក់បត់របស់វា ហាក់ដូចជាមានលក្ខណៈគាំង ក៏ដូចជាមានសម្លេងមិនប្រក្រតីថែមទៀតផង នៅពេលដែលធ្វើការបត់ យ៉ាងណាក៏ដោយ គេនៅតែបន្តយកវា ទៅដាក់ដើម្បីធ្វើតេស្តបន្តទៀតដដែល ប៉ុន្តែទោះជាយ៉ាងណា ដោយសារគន្លាក់របស់វា មានបញ្ហាគាំង ដូច្នេះម៉ាស៊ីនបត់នោះ មិនអាចធ្វើការបត់វា បានត្រឹមត្រូវទៀតនោះទេ ជាហេតុដែលធ្វើឲ្យគេ បញ្ចប់ការធ្វើត្រឹមខ្ទង់ 27,000 ដងនេះតែម្ដង។
វីដេអូធ្វើតេស្តពេញ
យ៉ាងណាក៏ដោយ បើទោះជាគន្លាក់បត់របស់វា មានបញ្ហាពិតមែន ប៉ុន្តែអេក្រង់ដែលបានបំពាក់នៅលើនោះ គឺមិនទាន់មានបញ្ហាណាមួយកើតឡើងនោះទេ ពោលគឹវានៅតែដំណើរការ បានជាធម្មតា ក្នុងការប៉ះបញ្ជាផ្សេងៗ។ អញ្ចឹងហើយ យើងឃើញថា Motorola Razr ដែលជាទូរសព្ទឆ្លាតអេក្រង់បត់នេះ វាអាចធន់ជាមួយការបត់ ដោយសារម៉ាស៊ីនតេស្ត បានតែខ្ទង់ 27,000 ដងប៉ុណ្ណោះ ដែលចំនួននេះ វាខុសគ្នាឆ្ងាយដែរ បើប្រៀបជាមួយ Galaxy Fold របស់ Samsung ដូច្នេះអាចនិយាយបានថា គន្លាក់បត់ដែល Motorola ប្រើប្រាស់នោះ វាហាក់ដូចជាមិនមានលក្ខណៈធន់ប៉ុន្មាននោះទេ សម្រាប់ការប្រើប្រាស់ក្នុងរយៈពេលយូរ។

Episode Lainnya